សូមស្វាគមន៍មកកាន់ បុរី ជ័យជំនះ

នៅឆ្នាំ១៩៥៧ លោក ឆៃ ជីយូ បានបង្កើតក្រុមហ៊ុន សាន់វ៉ាគ្រុប ក្នុងទីក្រុងហុងកុង ដើម្បីចាប់ផ្ដើមអាជីវកម្ម នេសាទ កែច្នៃ និងចែកចាយអាហារសមុទ្រ ហើយគាត់បានអភិវឌ្ឍន៏ និងទទួលបានសិទ្ធិចែកចាយអាហារសមុទ្រ ជាច្រើនប្រភេទនៅក្នុងទីក្រុងហុងកុង អាស៊ីអាគ្នេយ៍ និងអាមេរិកខាងជើង។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុងឧស្សាហកម្មអាហារសមុទ្រនៅហុងកុងគឺ ត្រូវបានគេទទួលស្គាល់ថាជា "ស្តេចអាហារគ្រឿងសមុទ្រ"។ នៅឆ្នាំ ១៩៧៦ លោកបណ្ឌិត ឆយ គុនស៊ុម បានក្លាយជាប្រធានក្រុមហ៊ុន ហើយគាត់បានដឹកនាំបុគ្គលិកដើម្បីអភិវឌ្ឍ ក្រុមហ៊ុនសាន់វ៉ា ទៅជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ធំមួយ ជាមួយនឹងអាជីវកម្មចម្រុះ ដែលមានស្ថាប័នចំនួនប្រាំបានចុះបញ្ជី ។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានក្រុមហ៊ុន សាន់វ៉ាគ្រុប លោកបណ្ឌិត ឆយ គុនស៊ុម បានទទួលនូវកិត្តិយស និងពានរង្វាន់ជាច្រើន ហើយបានកាន់កាប់មុខតំណែងសាធារណៈសំខាន់ៗជាច្រើនរួមមាន:សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទីដប់បីនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានសម្ព័ន្ធសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងតុង-ហុងកុង-ម៉ាកាវ ប្រធានកិត្តិយសនៃសភាពាណិជ្ជកម្មចិននៅទីក្រុងហុងកុង សហប្រធាននៃសម្ព័ន្ធសមាគមធុរកិច្ច "ផ្លូមួយនិងខ្សែក្រវាត់មួយ" ប្រធានគណៈកម្មាធិការវិជ្ជាជីវៈធុរកិច្ច "ផ្លូវមួយនិងខ្សែក្រវាត់មួយ "នៃទីក្រុងហុងកុង ប្រធានសម្ព័ន្ធសហគ្រិន HUAN BO HAI ។ សព្វថ្ងៃនេះលោក ឆយ ជេស៊ី (Cai Zhuosi) ជាអ្នកដឹកនាំជំនាន់ទី ៣ នៃក្រុមហ៊ុន សាន់វ៉ា គ្រុប និងជាប្រធាននៃតំបន់អាស៊ីអាគ្នេយ៍ បានដឹកនាំក្រុមហ៊ុនបន្តពង្រីកទីផ្សារ និងបណ្តាញធុរកិច្ចពិភពលោក ហើយបានបង្កើតសមិទ្ធិផលគួរឱ្យកត់សម្គាល់។ ដោយពឹងផ្អែកលើដើមទុនដ៏រឹងមាំ បណ្តាញទំនាក់ទំនងដ៏ធំទូលាយ និងការយល់ដឹងយកចិត្តទុកដាក់ចំពោះឱកាសក្នុងទីផ្សារ យ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរួមចំណែកយ៉ាងសំខាន់ចំពោះវិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ បច្ចុប្បន្ននេះ អាជីវកម្មរបស់ក្រុមហ៊ុនសាន់វ៉ាគ្រុប បានលាតសន្ធឹង លើវិស័យធំៗចំនួនប្រាំបី រួមមានវិស័យអចលនទ្រព្យនិងសំណង់ អាហារសមុទ្រ ហិរញ្ញវត្ថុ បច្ចេកវិទ្យាខ្ពស់ វប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំនិងបណ្តុះបណ្តាល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការការពារបរិស្ថាននិងសុខភាព មាននៅក្នុងប្រទេសកម្ពុជា សិង្ហបុរី កាណាដា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ព្រមទាំងនៅក្នុងប្រទេស និងតំបន់ជាច្រើនទៀត។ ក្រុមហ៊ុនសាន់វ៉ាគ្រុប គ្រោងនឹងសាងសង់អគារ នៅចំកណ្តាលរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជាគឺគម្រោង សាន់វ៉ា ភឹល។ គម្រោងសាន់វ៉ា ភឺល ស្ថិតនៅជិតទន្លេចតុមុខ ព្រះបរមរាជវាំង មានស្ថានទូតជាច្រើនក្នុងរាជធានីភ្នំពេញ ហើយតំបន់ នយោបាយ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ នៅចំកណ្តាលទីក្រុង។ គម្រោងនេះមានលំនៅដ្ឋានប្រណិតចំនួន ២,៤00យូនីត និងអគារការិយាល័យកម្ពស់ ១៨ជាន់ មានសណ្ឋាគារលំដាប់ផ្កាយប្រាំ ផ្សារទំនើបធំៗ ក្លឹបឯកជន និងកន្លែងអង្គុយមើលទេសភាពជាច្រើនជាន់ រួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងចំណតរថយន្ត។ គម្រោងនេះមានទីតាំងនៅចំណុចប្រសព្វនៃទន្លេសំខាន់ៗទាំងបីក្នុងរាជធានីភ្នំពេញ គឺទន្លេបាសាក់ ទន្លេមេគង្គនិងទន្លេសាបដែលអ្នកអាចរីករាយជាមួយនឹងការគយកន់ទេសភាពដ៏ស្រស់ត្រកាលតាមដងទន្លេនៃទីក្រុងភ្នំពេញ។ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានដីបម្រុងទុក ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជានិងមានគម្រោងអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មខ្នាតធំមួយចំនួន។ គម្រោងបុរីជ័យជំនះ គឺជាសហគមន៍ដ៏ធំទូលាយមួយ ដែលគ្របដណ្តប់លើផ្ទៃដី ១៦0,000 ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគសរុបជាង ៥0 លានដុល្លារអាមេរិក រួមមាន ផ្ទះល្វែង វីឡា ផ្ទះអាជីវកម្ម ផ្សារទំនើប ក្លឹបកម្សាន្ត។ល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អចលនទ្រព្យ ប្រភេទដីធ្លី និងអគារ បច្ចុប្បន្នត្រូវបានផ្សព្វផ្សាយ និងដាក់លក់។

Introduction of Sunwah Business Summarized Image

ទីតាំងគំរោង

Maps Edith Edition

គម្រោងបុរី ជ័យជំនះមានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខាងជើងគឺខណ្ឌសែនសុខ និងខណ្ឌទួលគោក ខាងត្បូងគឺខណ្ឌដង្កោ និងឆ្ពោះទៅផ្លូវ 60ម ដែលជាផ្លូវទៅកាន់ផ្សារទំនើបអ៊ីអន 3​ ខាងលិចគឺខណ្ឌដូនពេញឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខាងកើតគឺខណ្ឌបឹងកេងកង និងខណ្ឌចំការមន។ គម្រោងបុរី ជ័យជំនះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង ជាទីតាំងដ៏ល្អឥតខ្ចោះ ហើយក៏ជាតំបន់សក្តានុពលក្នុងការអភិវឌ្ឍន៍អាជីវកម្មខ្នាតធំផងដែរ។ តំបន់នេះងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានស្ថានភាពដូចតទៅ៖ ចរាចរណ៍ ៖ ច្រកចេញចូលគម្រោងមានផ្លូវទ្រុងមាន់ ខាងជើងជាប់ផ្លូវ 200៤ និងមានចម្ងាយត្រឹមតែ 7គីឡូម៉ែតពីអាកាសយាន្តដ្ឋានភ្នំពេញតែប៉ុណ្ណោះ បើយើងបន្តដំណើរទៅទិសខាងជើងគឺអាចទៅដល់មហាវិថីសហព័ន្ធរុស្ស៊ី ថែមទាំងមានផ្លូវធំដែលនៅជិតមហាវិថីវេងស្រេង និងមហាវិថីសម្តេចមុនីរ៉េតដែលជាផ្លូវឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងខណ្ឌចំការមន ដែលនាំឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។

បច្ចុប្បន្ននេះ យើងកំពុងបើកលក់គម្រោង បុរីជ័យជំនះ ក្នុងរាជធានីភ្នំពេញ។ គម្រោង បុរីជ័យជំនះ គឺជាគម្រោងផ្ទះល្វែងខ្នាតធំ ជាលំនៅដ្ឋានក្នុងតំបន់ប្រជុំជនដ៏ធំមួយ ក្នុងទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ បុរីជ័យជំនះ គឺជាសហគមន៍ដ៏ធំទូលាយមួយ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៦០,០០០ ម៉ែត្រការ៉េ ហើយធ្វើការវិនិយោគទុនជាង ៥០ លានដុល្លារអាមេរិក មាន ផ្ទះវីឡា ផ្ទះល្វែង ផ្សារទំនើប ក្លឹបកម្សាន្ត។ល។​ ក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន សាន់ វ៉ា គ្រុប បានអភិវឌ្ឍគម្រោង បុរីជ័យជំនះ ដំណាក់កាលទី ១ និងទី ២ ​មានផ្ទះ​សរុប​ចំនួន ២៦៥ ខ្នង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ត្រូវបានលក់អស់ជាស្ថាពរ។ បច្ចុប្បន្ននេះបានបើកដំណើរការសាងសង់ ដំណាក់កាលទី៣ ជាគម្រោងអភិវឌ្ឍន៍ ប្រភេទផ្ទះអាជីវកម្ម នៅជិតផ្លូវធំ ដែលមានផ្ទះចំនួនសរុប ៨០ ល្វែង។ ទីតាំងភូមិសាស្រ្តរបស់គម្រោងគឺល្អលើសគេ ហើយនៅជុំវិញ មានចរាចរណ៍យ៉ាងមមាញឹក មជ្ឍមណ្ឌលពាណិជ្ជកម្ម សាលារៀន និងមន្ទីរពេទ្យ។ គម្រោងនេះមានសួនកុមារ ហាងកាហ្វេ សួនកម្សាន្ត ទីធ្លាហាត់ប្រាណ ក្លឹបហាត់ប្រាណ ការិយាល័យអាជីវកម្ម និងឡានក្រុង ដែលជួយសម្រួលក្នុងការរស់នៅ និងការប្រកបអាជីវកម្ម ហើយលើកកម្ពស់គុណភាពនៃការរស់នៅរបស់យើងឲ្យកាន់តែមានភាពល្អប្រសើរឡើង។

Introduction page - master floor plan

ទំទាក់ទំទងមកយើងខ្ញុំ

Thank you, we'll follow up with you soon.
Oops! Something went wrong while submitting the form.

ព័ត៌មានទំនាក់ទំនងដោយផ្ទាល់